ការកំណត់តម្លៃគណនាពន្ធនាំចេញ (តម្លៃគយ)
តើតម្លៃគយនៃទំនិញនាំចេញអាចត្រូវបានកំណត់យ៉ាងដូចម្តេច? តើវិធីសាស្ត្រវាយតម្លៃតម្លៃគយសម្រាប់ទំនិញនាំចេញមានអ្វីខ្លះ? តោះស្វែងយល់ពីបញ្ហានេះជាមួយ Nitoda !
នៅថ្ងៃទី 23/04/2020 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមបានចេញលិខិតណែនាំលេខ 21/VBHN-BTCដើម្បីបង្រួបបង្រួមលិខិតណែនាំរលេខ 60/2019/TT-BTC ចុះថ្ងៃទី 25/3/2015 និងលិខិតណែនាំលេខ 60/2019/TT-BTC លើតំលៃគយនៃទំនិញនាំចេញនិងនាំចូល។
1. គោលការណ៍នៃការកំណត់តម្លៃនៃការគណនាពន្ធនាំចេញ
តម្លៃគយគឺជាថ្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញលើកលែងតែថ្លៃធានារ៉ាប់រងអន្តរជាតិ (I), ថ្លៃដឹកទំនិញអន្តរជាតិ (F), (គណនាដោយតម្លៃ FOB) ។
2.វិធីសាស្រ្តកំណត់តម្លៃនៃការគណនាពន្ធនាំចេញ
❌ វិធីសាស្រ្តក្នុងការកំណត់តម្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញ
តម្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញគឺថ្លៃលក់ដែលមានចែងក្នុងកិច្ចសន្យាលក់ឬវិក្កយបត្រពាណិជ្ជកម្មនិងការចំណាយទាក់ទងនឹងទំនិញដែលបាននាំចេញរហូតដល់រហូតដល់ច្រកទ្វារនាំចេញស្របតាមឯកសារពាក់ព័ន្ធប្រសិនបើថ្លៃដើមទាំងនេះមិនរាប់បញ្ចូលថ្លៃលក់ទំនិញនោះទេ។
✔ សម្រាប់ទំនិញនាំចេញនៅ៖
តម្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញ |
ទំនិញដែលបាននាំចេញត្រូវបានបញ្ជូនទៅច្រកទ្វារនាំចេញ |
ទំនិញនាំចេញដែលមិនត្រូវបានបញ្ជូនទៅច្រកទ្វារនាំចេញ |
|
ទីតាំងដឹកជញ្ជូននៅខាងក្រៅទឹកដីនៃប្រទេសវៀតណាម |
ទីតាំងដឹកជញ្ជូនស្ថិតនៅក្នុងប្រទេសវៀតណាម |
||
តើតំលៃលក់មានចែងក្នុងកិច្ចសន្យាលក់ទំនិញឬវិក័យប័ត្រពាណិជ្ជកម្មនិងការចំណាយទាក់ទងនឹងទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញស្របតាមឯកសារពាក់ព័ន្ធប្រសិនបើចំណាយទាំងនេះមិនបាន រួមបញ្ចូលទាំងតម្លៃលក់ទំនិញទេ។ |
បានកំណត់ដោយផ្អែកលើតម្លៃលក់ដែលមានចែងក្នុងកិច្ចសន្យាលក់ឬវិក្កយបត្រពាណិជ្ជកម្មដកថ្លៃធានារ៉ាប់រងអន្តរជាតិ (I ប្រសិនបើមាន), ការគិតថ្លៃដឹកទំនិញអន្តរជាតិ (F) ពីច្រកទ្វារនាំចេញទៅកន្លែងចែកចាយ។ |
បានកំណត់ដោយផ្អែកលើតម្លៃលក់ដែលមានចែងក្នុងកិច្ចសន្យាលក់ឬវិក្កយបត្រពាណិជ្ជកម្មដោយបូករួមនឹងថ្លៃដើមដូចខាងក្រោម៖ ✔ថ្លៃដឹកជញ្ជូនក្នុងស្រុកនិងគ្រប់ថ្លៃដើមដែលទាក់ទងនឹងការដឹកជញ្ជូនទំនិញនាំចេញពីកន្លែងដឹកជញ្ជូនដល់ច្រកទ្វារនាំចេញ(ការចំណាយសម្រាប់ការប្រមូលទំនិញ, ការជួលឃ្លាំង កន្លែងចតទំនិញ ផ្ទុកទំនិញ ... ដល់ច្រកទ្វារនាំចេញ) ✔ថ្លៃធានារ៉ាប់រងរបស់ទំនិញនាំចេញពីកន្លែងចែកចាយដល់ច្រកទ្វារនាំចេញ (ប្រសិនបើមាន) ✔ថ្លៃដើមផ្សេងទៀតទាក់ទងនឹងទំនិញនាំចេញគឺកើតឡើងពីទីតាំងដឹកជញ្ជូនដល់ច្រកទ្វារនាំចេញ (ប្រសិនបើមាន)។ |
❌វិធីសាស្ត្រនៃតម្លៃលក់របស់ទំនិញនាំចេញអាចដូចគ្នាឬស្រដៀងគ្នាគឺស្ងិតនៅលើមូលដ្ឋានទិន្នន័យតម្លៃគយ
តម្លៃគយនៃទំនិញដែលនាំចេញតាមវិធីសាស្រ្តនេះត្រូវបានកំណត់ពីតម្លៃលក់របស់ទំនិញនាំចេញដែលដូចគ្នាឬប្រហាក់ប្រហែលដោយស្ថិតលើមូលដ្ឋានទិន្នន័យតម្លៃគយបន្ទាប់ពីត្រូវបានប្តូរទៅជាតម្លៃលក់ទំនិញរហូតដល់ ច្រកទ្វារនាំចេញក្នុងពេលវេលាជិតបំផុតបើប្រៀបធៀបនឹងកាលបរិច្ឆេទនៃការចុះឈ្មោះលើសេចក្តីប្រកាសនាំចេញទំនិញដែលត្រូវបានកំណត់តំលៃ។
✔ ក្នុងករណីត្រូវការផ្លាស់ប្តូរ
- ភាពខុសគ្នាទៅលើចម្ងាយចរ
- ភាពខុសគ្នាទៅលមធ្យោបាយនៃការដឹកជញ្ជូន
✔ លក្ខ័ណ្ឌអនុវត្ត
- តំលៃគយនៃទំនិញនាំចេញនឹងត្រូវកំណត់តាមវិធីសាស្រ្តនេះដែលបង្ហាញថាទំនិញនាំចេញដែលដូចគ្នាឬប្រហាក់ប្រហែលត្រូវប្រកាសដោយសហគ្រាសយោងតាមវិធីសាស្ត្រដែលបានបញ្ជាក់ក្នុងប្រការ 2 នៃមាត្រានេះដោយត្រូវបានទទួលយកដោយអាជ្ញាធរគយឬកំណត់ដោយអាជ្ញាធរគយយោងតាមវិធីសាស្ត្រមួយដែលបានបញ្ជាក់នៅក្នុងប្រការ 8 មាត្រា ១ នៃក្រឹត្យលេខ 59/2018/NĐ-CP
- ការផ្លាស់ប្ដូរនៅពេលមានភាពខុសគ្នានៃចម្ងាយចរ, មធ្យោបាយនៃការដឹកជញ្ជូនអាចធ្វើបានតែលុះត្រាតែមានសំបុត្របញ្ជាក់ត្រឹមត្រូវពីកាចំនាយ, ឯកសារពិត, អាចកំណត់បានដោយយោងទៅតាមវិធីសាស្ត្រនេះ។
- ក្នុងករណីដែលទំនិញនាំចេញពីរឬច្រើនដូចគ្នាឬប្រហាក់ប្រហែលអាចត្រូវបានកំណត់ក្នុងពេលតែមួយនោះតម្លៃគយគឺជាតម្លៃទាបបំផុតនៃការនាំចេញដូចគ្នាឬប្រហាក់ប្រហែល, មិនត្រូវប្រើតំលៃគយរបស់ទំនិញដូចគ្នាឬប្រហាក់ប្រហែលដែលមានការសង្ស័យអំពីតម្លៃដែលបានប្រកាសយោងទៅតាមបទបញ្ជា។
❌វិធីសាស្ត្រនៃតម្លៃលក់របស់ទំនិញដូចគ្នាឬប្រហាក់ប្រហែលនៅលើទីផ្សារវៀតណាម
តម្លៃគយរបស់ទំនិញគឺយោងតាមវិធីសាស្រ្តនេះដែលត្រូវបានកំណត់ពីតម្លៃលក់ទំនិញដូចគ្នាឬប្រហាក់ប្រហែលនៅលើទីផ្សារវៀតណាមដែលបានចង្អុលបង្ហាញលើវិក័យប័ត្រលក់នៅជិតបំផុតបើប្រៀបធៀបនឹងកាលបរិច្ឆេទនៃការចុះឈ្មោះប្រកាសពន្ធគយនាំចេញ របស់ទំនិញកំពុងត្រូវបានគេវាយតម្លៃបូកនឹងថ្លៃដឹកទំនិញក្នុងស្រុកនិងថ្លៃដើមផ្សេងទៀតដែលទាក់ទងនឹងការនាំទំនិញទៅកាន់ច្រកទ្វារនាំចេញ។
តម្លៃលក់ទំនិញដូចគ្នាឬប្រហាក់ប្រហែលជាមួយទំនិញនាំចេញនៅលើទីផ្សារប្រទេសវៀតណាមត្រូវបង្ហាញលើសៀវភៅគណនេយ្យ, ប័ណ្ណទូទាត់, កត់ត្រា, ឆ្លុះបញ្ចាំងស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណនេយ្យវៀតណាម។ ។
❌វិធីសាស្ត្រនៃតម្លៃលក់របស់ទំនិញនាំចេញត្រូវបានប្រមូលធ្វើចំណាត់ថ្នាក់ដោយអាជ្ញាធរគយ
តម្លៃគយនៃទំនិញនាំចេញត្រូវបានកំណត់ដោយការប្រើប្រាស់តម្លៃលក់សរុបនៃទំនិញពីប្រភពព័ត៌មានដែលមានចែងក្នុងមាត្រា 25 នៃលិខិតណែនាំលេខ 21/VBHN-BTC បន្ទាប់ពីប្តូរតម្លៃលក់ទៅច្រកទ្វារព្រំដែននាំចេញនៃការនាំចេញក្រោមការវាយតម្លៃគយ។
សម្គាល់ៈ ក្នុងករណីមានតំលៃគយលើសពីមួយបន្ទាប់ពីការផ្លាស់ប្ដូរនោះតម្លៃគយទាបបំផុតត្រូវបានប្រើប្រាស់និងមិនត្រូវប្រើតំលៃគយនៃការនាំទំនិញដូចគ្នាឬប្រហាក់ប្រហែលនៅមានការសង្ស័យយោងទៅតាមបទបញ្ជា។
❌ ការកំណត់តម្លៃគយនៃទំនិញនាំចេញក្នុងករណីពិសេស
ចំពោះទំនិញនាំចេញដោយគ្មានកិច្ចសន្យាទិញលក់និងដោយគ្មានវិក្កយបត្រពាណិជ្ជកម្មនោះតម្លៃគយគឺជាតម្លៃដែលបានប្រកាស។
ក្នុងករណីមានមូលហេតុដើម្បីកំណត់ថាតម្លៃដែលបានប្រកាសគឺមិនស៊ីគ្នានោះការិយាល័យគយត្រូវកំណត់តម្លៃគយយោងទៅតាមវិធាននិងវិធីវាយតម្លៃពន្ធគយដែលកំណត់។
3.តំលៃប្រៀបធៀបសម្រាប់កំណត់តម្លៃនៃការគណនាពន្ធនាំចេញ
✅តំលៃប្រៀបធៀបសម្រាប់ការកំណត់តម្លៃគណនាពន្ធគឺជាតំលៃប្រៀបធៀបទិញរូបិយប័ណ្ណបរទេសតាមទម្រង់ផ្ទេរប្រាក់តាមការិយាល័យកណ្តាលនៃធនាគារពាណិជ្ជកម្មភាគហ៊ុនសម្រាប់ពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសវៀតណាម (Vietcombank) នៅថ្ងៃទី 05 ឬថ្ងៃធ្វើការមុនថ្ងៃទី 05 ក្នុងករណីថ្ងៃទី 05 ជាថ្ងៃឈប់សម្រាក។
✅ចំពោះរូបិយប័ណ្ណបរទេសដែលមិនត្រូវបានប្រកាសដោយការិយាល័យកណ្តាលនៃធនាគារពាណិជ្ជកម្មភាគហ៊ុនសម្រាប់ពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសវៀតណាម (Vietcombank) ការប្រកាសជាសាធារណៈរបស់តំលៃប្រៀបធៀបនឹងត្រូវបានកំណត់យោងតាមអត្រាឆ្លងរវាងប្រាក់ដុងនិងរូបិយប័ណ្ណបរទេសមួយចំនួនដែលចេញដោយធនាគាររដ្ឋវៀតណាមបានប្រកាស។
✅ចំពោះរូបិយប័ណ្ណបរទេសដែលមិនទាន់ត្រូវបានប្រកាសអត្រានៃការគណនាត្រូវបានកំណត់យោងតាមគោលការណ៍នៃការគណនាការប្រាក់រវាងប្រាក់ដុល្លារអាមេរិក (USD) ជាមួយប្រាក់ដុងនិងអត្រាប្តូរប្រាក់រវាងដុល្លារអាមេរិកនិងរូបិយប័ណ្ណបរទេសទាំងនោះដោយធនាគាររដ្ឋវៀតណាមបានប្រកាស។
អត្រាប្តូរប្រាក់ដែលប្រកាសដោយធនាគាររដ្ឋវៀតណាមគឺជាអត្រាដែលត្រូវបានគេរាយការណ៍ថ្មីៗនេះនៅលើគេហទំព័ររបស់ធនាគាររដ្ឋវៀតណាម។
អត្ថបទដែលទាក់ទង
- ពន្ធនាំចេញនិងបទប្បញ្ញត្តិដែលកំពង់អនុវត្តន៍ស្តីពីពន្ធនាំចេញ
- បញ្ជីឈ្មោះទំនិញដែលត្រូវបង់ពន្ធនាំចេញ
- ការលើកលែងពន្ធ, ការបង្វិលសងពន្ធ, ការកាត់បន្ថយពន្ធនាំចេញ
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖